khmer eng
  • គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំទាំង៨ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ (ខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ឃុំ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងសមាជិកក្រុមប្រឹក្សាឃុំ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៅសាលប្រជុំសាលាស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

    ពិធីសំណេះសំណាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាននានា ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ស្រុក ឃុំ ដែលរួមមាន៖១-ការប្រឈមនិងសំណូមពរក្នុងការអនុវត្តការងារកន្លងមកដោយផ្តោតសំខាន់លើការងារបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ២-ចំនួនប្រជាពលរដ្ឋក្នុងឃុំ សរុបអាយុ១៨ឆ្នាំ ប្រជាពលរដ្ឋចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ៣-ចំនួនអាសនៈក្នុងឃុំ (ស្ត្រី និង យុវជន)។ ៤.រាយការណ៍ពីចលនាដើម្បីឲ្យប្រជាពលរដ្ឋក្នុងឃុំទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។ ៥-ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំ ចំនួនប្រជាពលរដ្ឋក្រ១ ក្រ២ ក្នុងឃុំមានអាជីវកម្មចំបង ។ ៦-កំរិតវប្បធម៌ក្នុងឃុំ(មត្តេយ្យសហគមន៍ បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ) ៧-ផែនការសកម្មភាពរបស់ឃុំ ដើម្បីបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ ៨-ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបញ្ហាប្រឈម។ ៩-ការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឲ្យចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩៕
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសារធារណរដ្ឋសង្គមនិយមវៀតណាម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបាគង
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួន២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ